![]() |
យោងតាមផែនការនេះ លោក Donald Trump នឹងថ្លែងសុន្ទរកថានៅម៉ោង ២១:០០ នៅថ្ងៃទី ៨ ខែមករា តាមម៉ោងតំបន់នៅអាមេរិក (ត្រូវម៉ោង ៩:00 ព្រឹក ថ្ងៃទី៩ខែមករានៅវៀតណាម) ស្តីពីសំណើររបស់លោកក្នុងការសាងសង់ជញ្ជាំងព្រំដែនមួយជាប់ជាមួយប្រទេសម៉ិកស៊ិកដែលតាមលោកគិតថាជាភាពចាំបាច់ដើម្បីរាំងស្កាត់ស្ថានភាពធ្វើអន្តោប្រវេសន៍ខុសច្បាប់។ មុននេះសេតវិមានបានប្រកាសថាលោក Donald Trump គ្រោងនឹងបំពេញទស្សនកិច្ចនៅតំបន់ព្រំដែននៅភាគខាងត្បូងនៃប្រទេសអាមេរិក នៅថ្ងៃទី ១០ ខែមករា ខាងមុខស្របពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅតែបិទទ្វារមួយផ្នែកដោយសារតែកាខ្វែងគំនិតលើចំណាយថវិកាសាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិកស៊ិក៕

