![]() |
នាថ្ងៃទី ២៤ សីហា ប្រធានាធិបតីអាមេរិក លោក Donald Trump បានលុបចោលផែនការទៅបំពេញទស្សនកិច្ចនៅព្យុងយ៉ាងនាចុងសប្ដាហ៍នេះ របស់ រដ្ឋមន្រ្តីការបរទេស លោក Mike Pompeo ព្រមទាំងរិះគន់ចិនអំពីការខិតខំប្រឹងប្រែងក្នុងការលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថែមទៀតថា រដ្ឋមន្រ្តីការបរទេស លោក Mike Pompeo នឹងទៅបំពេញទស្សនកិច្ចនៅ ស.ប.ប.ក នាពេលឆាប់ៗខាងមុខ ខណៈដែលទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងចិនត្រូវបានដោះស្រាយផងដែរ៕

