សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន (រូបថតឧទាហរណ៍)

ថ្លែងនៅសេតវិមានលោក Trump បានមានប្រសាសន៍ថារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin បានវិលត្រលប់មកប្រទេសអាមេរិកវិញបន្ទាប់ពីចូលរួមក្នុងកិច្ចចរចាពាណិជ្ជកម្មនៅប្រទេសចិនកាលពី ២ សប្តាហ៍មុន។ ម្ចាស់ផ្ទះសេតវិមាន លោក Trump បានលើកច្បាស់ថាក្នុងរយៈពេល ៣ ដល់ ៤សប្តាហ៍ខាងមុខនោះ ទីក្រុងវ៉ាស៊ីនតោននឹងប្រកាសថាតើការចរចានឹងទទួលបានជោគជ័យដែរឬទេ ហើយលោកក៏អះអាងថា«លោកមានអារម្មណ៍ថាកិច្ចចរចារនឹងទទួលបានជោគជ័យយ៉ាងខ្លាំងណាស់» ផងដែរ។

នាថ្ងៃដដែលនោះដែរ លោក Trump បានប្រកាសថាលោកគ្រោងនឹងជួបជាមួយប្រធានរដ្ឋចិន លោក ស៊ីជីនភីង នៅខែក្រោយ ខណៈដែលបណ្តាថ្នាក់ដឹកនាំពិភពលោក នឹងចូលរួមកិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខលើពិភពលោក (G20) នៅជប៉ុនផងដែរ៕