ប្រធានាធិបតីអាមេរិក លោក Donald Trump

ក្នុងសេចក្តីប្រកាសដោយមានក្តីខឹងសម្បារមួយនៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា៖ " អាចបិទច្រកទ្វារព្រំដែនខាងត្បូង! ម៉ិកស៊ិកមិនបានធ្វើអ្វីសោះដើម្បីបញ្ឈប់លំហូរជនចំណាកស្រុកខុសច្បាប់មកចូលប្រទេសយើងខ្ញុំនោះឡើយ។ ពួកគេគ្រាន់តែនិយាយប៉ុន្តែតែគ្មានធ្វើសកម្មភាពអ្វីទេ»។ លោក Donald Trump ក៏បានសង្កត់ធ្ងន់ថា "ដូចគ្នានេះដែរ ប្រទេសហុងឌូរ៉ាស ក្វាតេម៉ាឡា និងអែលសាល់វ៉ាឌ័រ កំពុងទទួលប្រាក់របស់យើងខ្ញុំអស់រយៈពេលជាច្រើនឆ្នាំហើយ តែមិនបានធ្វើអ្វីសោះផងដែរ"៕