![]() |
លោកស្រី Sarah Sanders បានលើកច្បាស់ថា៖ «បន្ទាប់ពីពិចារណាលើពលករអាមេរិកចំនួន 800.000 នាក់ដែលមិនបានបើកប្រាក់ខែ និងដើម្បីធានាថាក្រុមបុគ្គលិកអាចផ្តល់ការគាំទ្រជាចាំបាច់នោះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានលុបចោលផែនការចូលរួមរវេទិកា WEF នៅទីក្រុងដាវ៉ូស។ មុននេះ លោក Donald Trump បានប្រកាសថា លោកនឹងមិនចូលរួមវេទិកា WEF ក្នុងឆ្នាំនេះនៅប្រទេសស្វ៊ីស ប្រសិនបើប្រទេសនេះមិនបានដោះស្រាយស្ថានភាពដែលរដ្ឋាភិបាលបានបិទទ្វារមួយផ្នែកដោយសារតែជម្លោះពាក់ព័ន្ធនឹងជញ្ជាំងព្រំដែនរវាងអាមេរិកនិងម៉ិកស៊ិក៕

