សាច់ជ្រូកត្រូវបានលក់នៅផ្សារទំនើបមួយនៅទីក្រុង Irvine រដ្ឋCalifornia សហរដ្ឋអាមេរិក (រូបថត៖ AFP / VNA)

ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅសេតវិមាននោះ ប្រធានាធិបតី លោក Donald Trump បានឲ្យដឹងថាលោកអាចនឹងពន្យារពេលកំណត់តម្លើងពន្ធលើទំនិញនាំចូលពីចិន ប្រសិនបើលោកមានអារម្មណ៍ថាភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀង ឬកិច្ចព្រមព្រៀងកំពុងដើរតាមគន្លងត្រឹមត្រូវ។ លោក
ប្រធានាធិបតីអាមេរិក Donald Trump បានសង្កត់ធ្ងន់ថា អាមេរិកកំពុង ឈានចូលកិច្ចព្រមព្រៀងពាណិជ្ជកម្មយ៉ាងពិតប្រាកដជាមួយចិនហើយ។ ទោះជាយ៉ាងណាក៏ដោយលោកប្រធានាធិបតី Donald Trump បានទទួលស្គាល់ថាការចរចារទាំងនេះមានភាពស្មុគស្មាញខ្លាំងណាស់ដែរ៕