ប្រធានាធិបតីអាមេរិកលោក Donald Trump

គួរបញ្ជាក់ថា មុននោះមួយថ្ងៃ សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋនិងជាប្រធានគណៈកម្មាធិការយុត្តិធម៌នៃព្រឹទ្ធសភាអាមេរិក លោក Lindsey Graham បានដាស់តឿនឲ្យ ប្រធានាធិបតីអាមេរិក លោក Donald Trump យល់ព្រមជាបណ្តោះអាសន្នសំរាប់ការបើកទ្វាររដ្ឋាភិបាលឡើងវិញក្នុងរយៈពេល ៣ សប្តាហ៍។ លោក Graham បានអំពាវនាវឲ្យ លោក Trump និងមជ្ឈដ្ឋានផ្នែកនីតិប្បញ្ញត្តិ បន្តការធ្វើកិច្ចសន្ទនាជាមួយគ្នាថែមទៀត។ យោងតាមលោកឲ្យដឹងថា ប្រសិនបើកិច្ចចរចារមិនសម្រេចបានវឌ្ឍនភាពទៅខាងមុខ ពេលនោះទើបប្រកាសបទបញ្ជាអំពីស្ថានភាពអាសន្នផងដែរ។ នាបច្ចុប្បន្នភាគីគណបក្សប្រជាធិបតេយ្យបានបដិសេដធ្វើកិច្ចចរចារយ៉ាងមុតមាំ លុះត្រាណាតែរដ្ឋាភិបាលត្រូវបានបើកទ្វារឡើងវិញ៕