ប្រធានាធិបតីអាមេរិក លោក Donald Trump

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម ជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូអាបេ ( Shinzo Abe) បន្ទាប់ពីជំនួបកំពូលនៅទីក្រុងតូក្យូនោះ លោក Donald Trump បានឲ្យដឹងថា លោកនៅតែសង្ឃឹមថ្នាក់ដឹកនាំកូរ៉េខាងជើងនឹងចាប់យកឱកាសផ្លាស់ប្តូរប្រទេសរបស់ខ្លួនតាមរយៈការរំលាយអាវុធនុយក្លេអ៊ែរ។ កូរ៉េខាងជើងគឺជាប្រទេសមួយដែលមានសក្តានុភាពផ្នែកសេដ្ឋកិច្ចដ៏ធំធេង និងមានសក្តានុភាពជាច្រើនផ្សេងៗទៀតផងដែរ។ នៅក្នុងការអំពាវនាវនេះ ប្រធានាធិបតីអាមេរិក បានសង្កត់ធ្ងន់លើសក្តានុភាពនៃកំណើនសេដ្ឋកិច្ច ក៏ដូចជាឧត្តមភាពផ្នែកចំនួនប្រជាជនរបស់កូរ៉េខាងជើងទៀតផងដែរ៕