![]() |
ក្នុងបរិបទនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវជាថ្មីម្តងទៀតដល់សមាជិកសភាប្រជាធិបតេយ្យ ធ្វើការចរចារអំពីគម្រោងច្បាប់កសាងជញ្ជាំងព្រំដែន - ជាបញ្ហាគន្លឹះ បណ្ដាលឲ្យមានការខ្វែងគំនិតគ្នារវាងភាគីទាំងពីរ ដែលធ្វើឲ្យស្ថាប័ន និងក្រសួងជាច្រើនរបស់អាមេរិកត្រូវបិទទ្វារជាបណ្តោះអាសន្នដោយអស់ថវិកាធ្វើសកម្មភាពចាប់ពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៨ មក។
នាថ្ងៃទី ១០ ខែមករា សភាជាន់ទាបអាមេរិកបានអនុម័តលើគម្រោងច្បាប់ស្ដីពីការស្ដារឡើងវិញនូវសកម្មភាពរបស់ក្រសួងកសិកម្ម ក្រសួងគមនាគមន៍ និងស្វាប័នជាច្រើនរបស់រដ្ឋាភិបាល ដែលត្រូវបិទទ្វារក្នុងរយៈពេល ជិត ៣ សប្តាហ៍កន្លងទៅ ដោយសារអស់ថវិកាធ្វើសកម្មភាព។ ទោះជាយ៉ាងណាក៏ដោយព្រឹទ្ធសភាអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋគឺមិនអើពើចំពោះគម្រោងច្បាប់ទាំងនេះឡើយ៕

