កន្លែងកើតហេតុនៃគ្រោះអគ្គិភ័យក្នុងព្រះវិហារ នៅទីក្រុង Giza អេហ្ស៊ីប។ (ប្រភព៖ AJA Egypt) |
មេដឹកនាំអេហ្ស៊ីបរូបនេះបានបញ្ជាក់ថា លោកបានក្រៀងគរគ្រប់ក្រសួង និងស្ថាប័នទាំងអស់ក្នុងរដ្ឋាភិបាល ធានាការអនុវត្តរាល់វិធានការចាំបាច់ ដើម្បីជួយសង្គ្រោះជនរងគ្រោះ។
ទាក់ទងនឹងគ្រោះអគ្គិភ័យនេះ នាយកដ្ឋានពន្លត់អគ្គិភ័យអេហ្ស៊ីបមិនអាចទប់ស្កាត់ភ្លើងឆេះបានទេ។ យោងតាមរបាយការណ៍ថ្មីបំផុតរបស់ក្រសួងសុខាភិបាលអេហ្ស៊ីប គ្រោះអគ្គីភ័យបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤១ នាក់និង ១៤ នាក់ទៀតរងរបួស។ ស្ថាប័នអយ្យការបានបើកការស៊ើបអង្កេត និងបញ្ជូនបុគ្គលិកមួយក្រុមទៅកន្លែងកើតហេតុ ដើម្បីកំណត់ពីមូលហេតុនៃគ្រោះអគ្គិភ័យនេះ។
កន្លែងកើតអគ្គិភ័យគឺវិហារគ្រិស្តសាសនាអូស្សូដក់ Coptic។ នៅពេលគ្រោះអគ្គិភ័យកើតឡើង មានអ្នកគ្រិស្តបរិស័ទចំនួន ៥០០០ នាក់បានចូលរួមពិធីនៅទីនេះ៕

