ប្រសិនបើលោក Zelensky ធ្វើដំណើរទស្សនកិច្ចនៅទីក្រុង Brussels នោះ ដំណើរនេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Zelensky ទៅកាន់សហភាពអឺរ៉ុប ហើយក៏ជាដំណើរទស្សនកិច្ចបរទេសលើកទីពីររបស់លោក ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងកាលពីឆ្នាំមុន។ មុននោះ ក្នុងខែធ្នូ ឆ្នាំ ២០២២ លោក Zelensky បានទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងថ្លែងសុន្ទរកថាទៅកាន់សភាសហរដ្ឋអាមេរិក។
នៅក្នុងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបលើកនេះ មេដឹកនាំសហភាពអឺរ៉ុបនឹងពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច ការធ្វើចំណាកស្រុក ក៏ដូចជាការបន្តគាំទ្រអ៊ុយក្រែនក្នុងជម្លោះបច្ចុប្បន្ន៕
