រូបថត៖ Sputnik/Vladimir Smirnov/Pool via REUTERS
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានបញ្ជាក់ថា ទីក្រុងប៉េកាំងស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំរុស្ស៊ី ដោយបញ្ជាក់ថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់លោកប្រធានរដ្ឋ ស៊ី ជីនពីង និងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងរុស្ស៊ី ក្នុងយុគសម័យថ្មីបានអភិវឌ្ឍយ៉ាងទូលំទូលាយ ដោយកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ កំពុងត្រូវបានពង្រីកឥតឈប់ឈរ។
«ឆ្នាំនេះគឺជាខួបលើកទី ៣០ ទិវាបង្កើតភាពជាដៃគូយុទ្ធសាស្ត្រចិន-រុស្ស៊ី ខួបលើកទី២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិននិងរុស្ស៊ី ក៏ដូចជាការចាប់ផ្តើមនៃ «ឆ្នាំអប់រំចិន-រុស្ស៊ី»។ ភាគីទាំងពីរនឹងឆ្លៀតឱកាសនេះ ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីបន្ថែមទៀតដល់កម្រិតកាន់តែស៊ីជម្រៅ និងឡើងដល់កម្ពស់ថ្មី ដែលរួមចំណែកដល់ស្ថិរភាព និងថាមពលវិជ្ជមានកាន់តែច្រើនសម្រាប់ពិភពលោក»។
យោងតាមវិមានក្រឹមឡាំង ក្នុងរយៈពេលពីរថ្ងៃនៃដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានជួបប្រធានរដ្ឋចិន លោក ស៊ី ជីនពីង ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាសកល។
បន្ទាប់ពីកិច្ចសន្ទនា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងលោកប្រធានរដ្ឋ ស៊ី ជីនពីង បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕
