|
ប្រធានរដ្ឋចិនលោក Xi Jinping |
បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចថ្នាករដ្ឋនៅទីក្រុងប៉េកាំង ប្រធានាធិបតី V.Putin បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋចិន លោក Xi Jinping។
នៅក្នុងជំនួបជាមួយ ប្រធានរដ្ឋចិន លោកXi Jinping នោះ លោក Putin បានអបអរសាទរជូនចំពោះលោក Xi Jinping។ លោក Putin បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការស្ថិរភាពរវាងប្រទេសទាំងពីរ។ លោក Putin បានសង្កត់ធ្ងន់ទៅលើចំណងមិត្តភាពជាប្រពៃណីនិងការគោរពគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ លោក Xi Jinping បានសង្តត់ធ្ងន់ថា៖ ការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺជាអាទិភាពចម្បងនៃប្រទេសេសទាំងពីរ ក្រៅពីនេះ ភាគីទាំងពីរក៏បានចូលរួមយ៉ាងសកម្មចំពោះបញ្ហាអន្តរជាតិផងដែរ៕
មុននេះលោក Putin ក៏មានជំនួបសន្ទនាជាមួយលោក Li Keqiang នាយករដ្ឋមន្ត្រីចិនផងដែរ៕

