ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ (រូបថត៖ Xinhua/VNA) |
ក្នុងក្របខ័ណ្ឌវេទិកានេះ នៅថ្ងៃទី៣ កញ្ញា លោកប្រធានាធិបតី Putin នឹងអញ្ជើញថ្លែងសុន្ទរកថានៅសម័យប្រជុំពេញអង្គ ព្រមទាំងចូលរួមពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយវាគ្មិននិងពិធីករនៅសម័យប្រជុំសំខាន់ផ្សេងៗទៀតនៃវេទិកាផងដែរ។
តាមប្រពៃណី ព្រឹត្តិការណ៍នានាក្នុងក្របខ័ណ្ឌវេទិកាត្រូវបានធ្វើឡើងតាមរូបភាពជាច្រើនដូចជាសម័យពិភាក្សា កិច្ចប្រជុំតុមូល កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ អាហារពេលព្រឹកអាជីវកម្ម និងកិច្ចសន្ទនាអាជីវកម្ម ដោយពាក់ព័ន្ធដល់ទំនាក់ទំនងរវាងរុស្ស៊ីជាមួយប្រទេសនានាលើពិភពលោក។ របៀបវារៈនៃវេទិការួមមានកិច្ចសន្ទនាអាជីវកម្មជាមួយប្រទេសដៃគូជួរមុខក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងនោះមានប្រទេសសមាជិកអាស៊ាន ដែលជាដៃគូសំខាន់របស់រុស្ស៊ីក្នុងតំបន់ផងដែរ៕

