![]() |
នៅក្នុងកម្មវិធីសួរចម្លើយជាប្រចាំឆ្នាំ " Direct Line" លោក Vladimir Putin បានឲ្យដឹងថាលោកត្រូវការពិភាក្សាឲ្យបានច្រើនថែមទៀតជាមួយសមភាគីអាមេរិកស្តីពីបញ្ហាគ្រប់គ្រងអាវុធ ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ព្រមទាំងសម្តែងក្តីសង្ឃឹមថានៅទីបំផុតអាមេរិកនឹងយល់ច្បាស់អំពីការដាក់ទណ្ឌកម្មលើរុស្ស៊ីគឺជាកំហុសដ៏ធំមួយផងដែរ។ លើសពីនេះទៀត លោក Putin បានអះអាងថា ការដាក់ទណ្ឌកម្មសំដៅប្រទេសអ៊ីរ៉ង់គឺមិនសមហេតុសមផលទេ ពីព្រោះទីក្រុងតេហេរ៉ង់បានអនុលោម តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរយ៉ាងពេញលេញ ហើយរាល់សកម្មភាពយោធារបស់អាមេរិកនៅសាធារណរដ្ឋឥស្លាមនេះនឹងក្លាយទៅជាមហន្តរាយមួយសម្រាប់តំបន់មជ្ឈិមបូព៌ា សម្បីតែអាចបណ្តាលឱ្យមានផលវិបាកអាក្រក់បំផុតសម្រាប់អ្នកធ្វើសកម្មភាពទាំងនេះជាផ្ទាល់តែម្តង៕

