![]() |
នាថ្ងៃទី ៨ ខែកញ្ញា ខុទ្ទកាល័យប្រធានាធិបតីនៃប្រទេសទាំងពីរបានជូនដំណឹងថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទនៅថ្ងៃទី ៧ ខែកញ្ញាកន្លងទៅ បន្ទាប់ពីការផ្លាស់ប្តូរឈ្លើសឹក ៧០ នាក់ ដែលជាព្រឹត្តិការន៍ត្រូវបានរំពឹងទុកជាយូរណាស់មកហើយ។
យោងតាមខុទ្ទកាល័យប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនបានឲ្យដឹងថាថ្នាក់ដឹកនាំទាំងពីររូបនេះ បានពេញចិត្តនឹងលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀង។ សេចក្តីជូនដំណឹងបានលើកច្បាស់ថា“ ប្រធានាធិបតីនៃប្រទេសទាំងពីរក៏បានឯកភាពគ្នាធ្វើកិច្ចពិភាក្សានាពេលខាងមុខស្តីពីការកំណត់ពេលវេលានៃកិច្ចប្រជុំកំពូលតាមបែប Normandy” ដោយមានការចូលរួមរបស់ប្រទេសបារាំងនិងអា ឡឺម៉ង់ផងដែរ៕

