![]() |
គួរបញ្ជាក់ថា នាថ្ងៃទី ១៣ ខែឧសភា លោក Donald Trump បានមានប្រសាសន៍ថា លោកមានផែនការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំរុស្ស៊ីនៅខាងក្រៅកិច្ចប្រជុំ G20 ប៉ុន្តែទីក្រុងម៉ូស្គូមិនទាន់ទទួលបាននូវសំណើរជាផ្លូវការពីទីក្រុងវ៉ាស៊ីងតោននោះឡើយ។ ក្នុងជំនួបជាមួយ រដ្ឋមន្ត្រីករបរទេសអាមេរិក លោក Mike Pompeo នៅទីក្រុង Sochi ក្នុង១ថ្ងៃក្រោយមក លោក វ្ល៉ាឌីមៀរពូទីន បានអះអាងចាទីក្រុងម៉ូស្គូមានបំណងចង់ឱ្យមានបំណងចង់ «ស្តារឡើងវិញទាំងស្រុង» នូវទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន។ នាថ្ងៃដដែលនោះ នាយកទីភ្នាក់ងារចារកម្មបរទេសរុស្ស៊ី (SVR) លោក Sergei Naryshkin បានឲ្យដឹងថា លោកបានលើកសំណើរជូនទៅរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo អំពីការតភ្ជាប់ទំនាក់ទំនងរវាងទីភ្នាក់ងារសន្តិសុខទាំងពីរនេះនៅកំរិតថ្នាក់ជាន់ខ្ពស់ជាងនេះទៀតផងដែរ៕

