ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លេខាធិការសារព័ត៌មានសេតវិមាន Karine Jean-Pierre បានបញ្ជាក់ថា លោកប្រធានាធិបតីបានទទួលយកការអញ្ជើញនេះ ហើយទន្ទឹងរង់ចាំអានសារសហព័ន្ធ។ សេតវិមានកោតសរសើរចំពោះការអញ្ជើញរបស់ប្រធានសភា លោក Kevin McCarthy។ នេះគឺជាលើកដំបូងដែលប្រធានាធិបតី Joe Biden ថ្លែងសារសហព័ន្ធនៅក្នុងសម័យប្រជុំរួមគ្នានៃសភាអាមេរិកចាប់តាំងពីគណបក្សសាធារណរដ្ឋបានកាន់កាប់សភានៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិកន្លងមកនេះ។

ការដែលប្រធានាធិបតីអាមេរិក អានសារសហព័ន្ធ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលទាក់ទាញការចាប់អារម្មណ៍ពីប្រជាជននៃប្រទេសនេះមិនត្រឹមតែប៉ុណ្ណោះទេ ក៏មានប្រទេសជាច្រើនជុំវិញពិភពលោកទៀតផង៕