ប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob មកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ។ (រូបថត៖ Van Diep/VNA) |
តាមកម្មវិធី ប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob នឹងអញ្ជើញដាក់កម្រងផ្កា ហើយចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ; ជួបពិភាក្សា ការងារជាមួយប្រធានរដ្ឋ លោក Nguyen Xuan Phuc និងធ្វើជាសក្ខីភាពក្នុងពិធីចុះ ហត្ថលេខា; ចូលជួបសម្ដែងការគួរសមជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋសភា លោក Vuong Dinh Hue នាយករដ្ឋមន្ត្រី លោក Pham Minh Chinh។ ប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob ក៏នឹងទទួលជួបលេខាធិការ គណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung; បំពេញទស្សនកិច្ចនៅ ខេត្ត Bac Ninh និងទីក្រុងហូជីមិញផងដែរ៕

