![]() |
នេះបានចាត់ទុកថាជាការខិតខំប្រឹងប្រែងមួយ ដើម្បីពន្លត់រាល់បាតុកម្មដែលប្រឆាំងនឹងរដ្ឋាភិបាល ដែលបណ្តាលឱ្យមានបញ្ហាជាច្រើននៅប្រទេសនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅ។ ហេតុដូច្នោះហើយ រដ្ឋាភិបាលនៅថ្នាក់សហព័ន្ធនិងថ្នាក់ខេត្ត នឹងត្រូវបានរំសាយ ព្រមទាំងប្រកាសស្ថានភាពគ្រាអាសន្នក្នុងរយៈពេល ១ ឆ្នាំផងដែរ។ គួរបញ្ជាក់ថា បាតុកម្មបង្ហូរឈាមបានកើតឡើងនៅក្នុងប្រទេសអាហ្វ្រិកខាងកើត ចាប់ពីថ្ងៃទី ១៩ ខែធ្នូឆ្នាំ ២០១៨ នៅពេលដែលប្រជាជនប្រឆាំងជំទាស់នឹងការដែលរដ្ឋាភិបាលប្រទេសនេះបានបង្កើនតម្លៃនំប៉័ងឡើងដល់បីដង ព្រមទាំងសំដែងនូវការមិនពេញចិត្តចំពោះគោលនយោបាយគ្រប់គ្រងសេដ្ឋកិច្ចខុសឆ្គងរបស់រដ្ឋបាលរបស់ប្រធានាធិបតី លោក Bashir ផងដែរ៕

