ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro

ថ្លែងមតិក្នុងសន្និសីទសារព៏ត៌មានអន្តរជាតិនៅវិមានប្រធានាធិបតី Miraflores មេដឹកនាំវេណេហ្ស៊ុអេឡាបានបញ្ជាក់ថាបណ្តាញធ្វើកិច្ចសន្ទនាតែងតែបើកទូលាយដោយមិនអើពើសកម្មភាពរំលោភបំពាននឹងរដ្ឋធម្មនុញ្ញរបស់ភាគីខាងប្រឆាំង និងការធ្វើអន្តរាគមន៍របស់បរទេសក្នុងប៉ុន្មានថ្ងៃកន្លងទៅឡើយ។ លោក Maduro បានអះអាងថាផ្លូវនៃសន្តិភាពគឺជាដំណោះស្រាយតែមួយគត់ដើម្បីនាំប្រទេសនេះឆ្លងកាត់គ្រាលំបាកនាពេលបច្ចុប្បន្ន។ លើសពីនេះទៀតប្រធានាធិបតី Maduro ក៏បានសម្តែងនូវក្តីសង្ឃឹមថាភាគីប្រឆាំងនឹងឆាប់រួចផុតពី«អន្ទាក់»ដែលកងកម្លាំងជ្រុលនិយមក្នុងប្រទេសនិងបរទេសបានរុញច្រានពួកគេ ហើយចូលរួមក្នុងដំណើរការធ្វើកិច្ចសន្ទនាជាតិប្រកបដោយស្មោះត្រង់ ដើម្បីតម្កល់ផលប្រយោជន៍របស់ប្រជាជនវ៉េណេស៊ុយអេឡា៕