![]() |
ថ្លែងនៅឯវិមានប្រធានាធិបតី Miraflores លោកម៉ាឌូរ៉ូបានអំពាវនាវឱ្យគណបក្សប្រឆាំងចូលរួមក្នុងការបោះឆ្នោតនេះ ដើម្បីឱ្យសមស្របរបៀបរបបរដ្ឋតែមួយគត់ដែលស្ថិតនៅភាពចម្រូងចម្រាសក្នុងប៉ុន្មានឆ្នាំកន្លងទៅ បន្ទាប់ពីតុលាការ កំពូលយុត្តិធម៌ (TSJ) ត្រូវបង្ខំឱ្យចេញដីកា ដោយមិនទទួលស្គាល់តួនាទីរបស់ ស្ថាប័ននីតិបញ្ញត្តិនេះ ដោយសារតែការរំលោភបំពានលើរដ្ឋធម្មនុញ្ញនាឆ្នាំ ២០១៧ ហើយអំណាចបានផ្ទេរទៅកាន់រដ្ឋសភាអាស្រ័យរដ្ឋធម្មនុញ្ញ។ ប្រធានាធិបតីម៉ាឌូរ៉ូបានមានប្រសាសន៍ថាការបោះឆ្នោតរដ្ឋសភាមុនពេលកំណត់នឹងជាសក្ខីភាពសំរាប់ការគាំទ្រយ៉ាងពេញលេញរបស់ប្រជាជនហើយនេះនឹងជាដំណោះស្រាយប្រកបដោយសន្តិភាពនិងប្រជាធិបតេយ្យចំពោះអ្វីដែលកំពុងកើតឡើងនៅប្រទេសវ៉េណេស៊ុយអេឡាផងដែរ៕

