ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម ប្រធានព្រឹទ្ធសភាអូស្ត្រាលី លោក Scott Ryan អញ្ជើញជួបសម្តែងការគួរសម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានព្រឹទ្ធសភាអូស្ត្រាលីបានអញ្ជើញជួប សន្ទនាជាមួយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបសម្តែងការគួរ សមអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងជួបសវនាការជាមួយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc។ នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ នៅគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺរវាងគណៈកម្មាធិការជំនាញ។ ភាគីទាំងពីរបានជំរុញការអនុវត្តប្រកបដោយប្រសិទ្ធ ភាពនូវអនុសារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ក៏ដូច ជាកម្មវិធីសកម្មភាពដំណាក់កាល ២០១៦-២០១៩ ។ ទន្ទឹមជាមួយគ្នានោះ គឺជំរុញ ថែមទៀត រាល់សកម្មភាពជួបប្រាស្រ័យប្រជាជន បង្កើនការជួបប្រាស្រ័យមិត្តភាព និងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគីនិងពហុភាគីផងដែរ៕