នៅទីនេះ លោកស្រី Truong Thi Mai បានវាយតម្លៃខ្ពស់និងទទួលស្គាល់ចំពោះរាល់លទ្ធផលដែលខេត្ត ទទួលបាននាពេលកន្លងទៅ ព្រមទាំងស្នើថា នាពេលខាងមុខ ប្រជាជនទូទាំងខេត្ត គប្បីបន្តការខិតខំប្រឹងប្រែងថែមទៀត កសាងទីប្រជុំជនសុខសន្តិភាពនិងសម្បូរធូរធា។ ក្នុងឱកាសនោះប្រធាន គណៈកម្មាធិការចលនាមហាជនមជ្ឈិម លោកស្រី Truong Thi Mai បានអញ្ជើញប្រគល់វត្ថុអនុស្សាវរីយ៍ដល់ភូមិ Dong Moi រួមទាំងអំណោយ ចំនួន ៥០ចំណែក សម្រាប់សិស្សក្រីក្រនៅស្រុក Cao Phong ខេត្ត Hoa Binh ផងដែរ៕
ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈិម លោកស្រី Truong Thi Mai អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅខេត្ត Hoa Binh
(VOVWORLD) - ក្នុងឱកាសអបអរសាទរខួបលើកទី៨៨ នៃទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី១៨ខែ វិច្ឆិកា) ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈិម លោកស្រី Truong Thi Mai បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល ដែលបានរៀបចំឡើងនៅស្រុក Cao Phong ខេត្ត Hoa Binh។
