លោក Vo Van Thuong បានជូនពរសិល្បៈករទាំងពីររូប ឲ្យជួបតែសេចក្ដីសុខ ហើយបន្តលើកទឹកចិត្តកូនចៅឲ្យចូលរួមយ៉ាងសកម្មក្នុងការ អភិវឌ្ឍបុព្វហេតុល្ខោនក៏ដូចជាអក្សរសាស្ត្រសិល្បៈរបស់ប្រទេសជាតិផងដែរ។ លោក Vo Van Thuong ក៏បានផ្ញើរការសាកសួរសុខទុក្ខនិងពាក្យជូនពរទៅកាន់ សិល្បៈករសិល្បៈការិនីទាំងអស់ក្នុងឱកាសទិវាល្ខោនវៀតណាមផងដែរ។
សិល្បៈករប្រជាជន Tran Tien និងសិល្បៈករប្រជាជន Tran Bang សុទ្ធតែ ជាសិល្បៈករឆ្នើមៗនិងមានស្នាដៃជាច្រើនក្នុងវិស័យល្ខោននៅប្រទេសវៀតណាម។ សិល្បៈករប្រជាជន Tran Tien ត្រូវបានប្រគល់ជូនគ្រឿងឥស្សរិយសពល កម្មថ្នាក់ទី១នាឆ្នាំ១៩៩១។ ចំណែកឯសិល្បៈករប្រជាជន Tran Bang ទទួលបាន ពានរង្វាន់រដ្ឋនាឆ្នាំ២០០១និងពានរង្វាន់ហូជីមិញអំពីអក្សរសាស្ត្រសិល្បៈនា ឆ្នាំ២០១៧ ផងដែរ៕
