![]() |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាថ្ងៃទី ២៦ ខែវិច្ឆិកា ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញមកទស្សនាសាលប្រជុំសភាប្រឹក្សានយោបាយប្រជាជន ចិននៅទីក្រុងប៉េកាំង។
នៅក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានសម្តែងនូវក្តីសប្បាយរីករាយចំពោះការវិវឌ្ឍន៍វិជ្ជមានក្នុងទំនាក់ទំនងរវាងវៀតណាមនិងចិនរយៈពេលកន្លងមក រួមទាំង ពង្រឹងការជួបប្រាស្រ័យរវាងបណ្ដាស្ថាប័នផ្នែកនានាថែមទៀត។ មុននេះនៅឯស្ថានទូតវៀតណាមប្រចាំនៅប្រទេសចិន លោក Tran Thanh Man មានជំនួបជាមួយសហគមន៍វៀតណាមរស់នៅនិងធ្វើការនៅចិនផងដែរ៕

