ប្រធានមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man និងកាឌីណាល អគ្គអេវ៉ែកប៉ារ៉ាស់ទីក្រុង ហាណូយលោក Nguyen Van Nhon (រូបថត៖ qdnd.vn)

ជួបសំណេះសំណាលជាមួយកាឌីណាល អគ្គអេវ៉ែកប៉ារ៉ាស់ទីក្រុង ហាណូយលោក Nguyen Van Nhon ប្រធានមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man ជឿជាក់ថា កាឌីណាល អគ្គអេវ៉ែកលោក Nguyen Van Nhon នឹងបន្តអំពាវនាវឲ្យបណ្ដាអេវ៉ែក បុព្វជិត និងប្រជាសាសនិកកាតូលិក ក្នុងប៉ារ៉ាស់ ចូលរួមសកម្មភាពសង្គមកិច្ច ចលនាប្រឡងប្រណាំង ស្នេហាជាតិ ហើយអនុវត្តន៍ឲ្យបានល្អនូវច្បាប់ជំនឿសាសនាដែលចូលជាធរមាន ចាប់ពីថ្ងៃទី១ មករាឆ្នាំ២០១៨។

បំពេញទស្សនកិច្ចនៅសមាគមន៍ប្រូតេស្តង់វៀតណាម សាខាភាគខាងជើង លោក Tran Thanh Man បានជឿជាក់ថា ដោយការទទួលខុសត្រូវរបស់ខ្លួន ចំពោះសមាគមន៍ប្រូតេស្តង់និងប្រទេសជាតិ ប្រធានសមាគមន៍ ប៉ាស្ទ័រ Nguyen Huu Mac នឹងអំពាវនាវឲ្យអ្នកមុខអ្នការនិងប្រជាសាសនិកប្រូតេស្តង់ បន្ត អនុវត្តឲ្យបានល្អនូវគោលជំហរ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ហើយចូលរួមចលនានានាដោយរណសិរ្សបំផុសឡើង៕