ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man អញ្ជើញប្រគល់អំណោយជូនគ្រួសារនយោបាយនៅឃុំ Kim Lien សុ្រក Nam Dan ខេត្ត Nghe An |
នៅ ស្រុក Anh Son លោក Tran Thanh Man បានអះអាងថាបក្សនិងរដ្ឋ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចរួមទាំងរណសិរ្សមាតុភូមិវៀតណាម និងប្រជាជនចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេងនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ យុទ្ធជនជំងឺយុទ្ធជនពិការ យុទ្ធជនពលី និងគ្រួសារយុទ្ធជនពលី ជនមានគុណូបការៈជាមួយបដិវត្តន៍ដែលបានលះបង់ជីវិតសាច់ស្រស់ឈាមស្រស់ដើម្បី ឯករាជ្យ សេរីភាពរបស់មាតុភូមិនិងឯកភាពប្រទេស ជាតិផង ដែរ។
លោក Tran Thanh Man មានគោលបំណងចង់ឲ្យខេត្ត Nghe An បន្តពង្រីក ប្រពៃណីរបស់វីរបុរសបដិវត្តន៍និងកសាងខេត្ត Nghe An ឱ្យក្លាយទៅជាតំបន់ ឈានមុខក្នុងការធ្វើចលនាប្រកួតប្រណាំងស្នេហាជាតិ ព្រមទាំងយកចិត្តទុក ដាក់ក្នុងការផ្តល់ជំនួយទុនវិនិយោគនិងបង្កលក្ខណៈងាយស្រួលសំរាប់សាច់ញាតិ គ្រួសារគោលនយោបាយនិងយុទ្ធជនជំងឺយុទ្ធជនពិការដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងមានស្ថេរភាពក្នុងជីវភាពរស់នៅរបស់ខ្លួន៕
