ទិដ្ឋភាពនៃពិធីប្រគល់រង្វាន់ Nguyen Van Linh លើកទី ១

លោកស្រី Truong Thi Mai សមាជិកការិយាល័យនយោបាយ និងជាប្រធានគណះកម្មាធិការចលនាប្រជាជនមជ្ឈិម បានអញ្ជើញនិងថ្លែងមតិនៅក្នុងពិធីនេះ។លោកស្រីបានអះអាងថា ក្នុងសម័យកាលថ្មី ការរីកចម្រើនដ៏រឹងមាំនៃក្រុមវណ្ណពលករគឺជាលក្ខខ័ណ្ឌសំខាន់ជាចម្បងក្នុងការធានានូវភាពជោគជ័យនៃបុព្វហេតុឧស្សាហូបនីយកម្មនិងទំនើបកម្មរបស់ប្រទេសជាតិ។ ហេតុដូច្នេះហើយសហជីពនិងកម្មាភិបាលសហជីព គប្បីបន្តលើកកំពស់សមត្ថភាព និងក្តាប់ជាប់នូវបញ្ហាថ្មីយ៉ាងឆាប់រហ័ស ដើម្បីធ្វើការងារឲ្យបានល្អថែមទៀតផងដែរ។

«យើងគប្បីបន្តអភិវឌ្ឍបណ្តាសមាជិកសហជីព និងអង្គការសហជីពមូលដ្ឋានដោយមានគោលដៅគឺ សហគ្រាសទាំងអស់ដែលមានពលករជាង ២៥ នាក់ត្រូវមានអង្គការសហជីព។ ដើម្បីបញ្ចុះបញ្ចូលនិងបង្កើតជំនឿទុកចិត្តដល់ ពលករនោះ កម្មាភិបាលសហជីពត្រូវតែជាមនុស្សធ្វើគំរូល្អ ហ៊ានគិតហ៊ានធ្វើដោយមិនខ្លាចការលំបាក ហើយក៏ត្រូវតំណាងដ៏ល្អពិតប្រាកដ សំរាប់ពលករក្នុងសហគ្រាសនោះ។ម្យ៉ាងវិញទៀត អង្គការសហជីពត្រូវតែជាស្ពានតភ្ជាប់ដ៏រឹងមាំរវាងបក្ស រដ្ឋនិងពលករ ដោយមិនធ្វើឲ្យពលករត្រូវបានគេញ៉ុះ ញង់ចូលរួមធ្វើសកម្មភាពខុសច្បាប់នោះឡើយ»៕