លោក Tran Thanh Man អញ្ជើញប្រគល់កង់ដល់កុមារក្រីក្រនៅស្រុក Vinh Thanh

អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានគណកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានសង្កត់ធ្ងន់ថា Vinh Thanh ជាស្រុកព្រៃភ្នំដាច់ស្រយាលនៃទីក្រុង Can Tho ហើយបច្ចុប្បន្ននេះប្អូនសិស្សានុសិស្សក្នុងស្រុកកំពុងជួបប្រទះនឹងការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរទៅសាលារៀន។ ហេតុដូច្នេះ កង់ចំនួន ៥០គ្រឿងដែលប្រគល់ឲ្យប្អូនៗនឹងជួយសម្រួលឲ្យប្អូនមានមធ្យោបាយធ្វើដំណើរ ទៅសាលា។ នៅទីនេះ លោក Tran Thanh Man ក៏បានស្នើឲ្យរដ្ឋអំណាចនិងរណសិរ្សមាតុ ភូមិគ្រប់ជាន់ថ្នាក់គួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះវិស័យអប់រំ៕