![]() |
នៅក្នុងជំនួបនេះ លោក Nguyen Duc Chung បានជូនដំណឹងចំពោះលោក Edouard Philippe អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយជាមួយទីក្រុង និងសហគ្រាសបារាំង នារយៈពេលកន្លងទៅ។ ទីក្រុងហាណូយបានចងសម្ព័ន្ធមេត្រីភាពជាមួយតំបន់ Ile-de-France និង ទីក្រុងToulouse របស់បារាំង ហើយតាមរយៈនោះភាគីទាំងពីរបានសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ និង បណ្តុះបណ្តាលធនធានមនុស្សខាងសុខាភិបាល។ ទំនាក់ទំនងរវាងទីក្រុងហាណូយជាមួយមូលដ្ឋានទាំងពីរនេះគឺជាគំរូក្នុងទំនាក់ទំនងរវាងខេត្តក្រុងរបស់វៀតណាមជាមួយខេត្តក្រុងរបស់ប្រទេសដទៃទៀត។
ចំណែកឯ នាយករដ្ឋមន្រ្តីបារាំង លោក Edouard Philippe បាន កោតសរសើចំពោះការខិតខំប្រឹងប្រែងរបស់ទីក្រុងហាណូយក្នុងការរក្សា និងលើកតម្កើងនូវតម្លៃវប្បធម៌ ព្រមទាំងគុណភាពរស់នៅរបស់ប្រជាជនទីក្រុងគឺកាន់តែត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ នេះគឺជាលក្ខណៈដើម្បីទាក់ទាញវិយោគិនបរទេសមកកាន់ទីក្រុងហាណូយ៕

