នាយប់ថ្ងៃទី ៣០ មិថុនា ប្រធានក្រុមប្រឹក្សាជាតិស្វីសលោក Martin Candinas និងគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាជាតិស្វីសបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមិថុនា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (ស្ដាំ) និងប្រធានក្រុមប្រឹក្សាជាតិស្វីស លោក Martin Candinas។ (រូបថត៖ TTXVN)
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានក្រុមប្រឹក្សាជាតិស្វីស លោក Martin Candinas បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue; ជួបសម្ដែងការគួរសមជាមួយប្រធានរដ្ឋលោក Vo Van Thuong; ជួបសន្ទនាជា មួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh។
ក្នុងបណ្ដាជំនួបនេះ ថ្នាក់ដឹកនាំវៀតណាមបានស្វាគមន៍លោកប្រធាន Martin Candinas និងគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាជាតិស្វីស មកបំពេញទស្សនកិច្ចជា ផ្លូវការនៅវៀតណាម ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់ស្វីសចំពោះទំនាក់ ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ និយាយដោយឡែក។
ចំណែកលោក Martin Candinas បានបញ្ជាក់ថា លោកនឹងបន្តខិតខំប្រឹងប្រែង ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកបានឲ្យដឹងថា ចំណុចស្នូលក្នុង គោលនយោបាយកិច្ចការបរទេសរបស់ស្វីសគឺជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយដំណើរទស្សនកិច្ចលើកនេះរបស់គណៈ ប្រតិភូ គឺសំដៅបន្តអះអាងនិងអនុវត្តន៍គោលនយោបាយនោះ៕