លោក Y Thanh Ha Nie Kdam ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាចុះសួរសុខទុក្ខនិង ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរនៅវត្ត សំរោង ទីក្រុង Soc Trang។(រូបថត៖ VOV) |
នាថ្ងៃដដែល អញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មី ២០២២ នៅ ខេត្ត Bac Lieu ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា លោក Y Thanh Ha Nie Kdam បានសម្ដែងនូវគោលបំណងចង់ឲ្យ សមាគមន៍ព្រះសង្ឃសាមគ្គីស្នេហាជាតិ របស់ខេត្ត បណ្ដាវត្តអារាម ហើយជនរួមជាតិខ្មែរបន្តកសាងផែនមហាសាមគ្គីជាតិទាំងមូល ឃោសនានិងចលនាប្រជាជនឲ្យឧស្សាហ៍ព្យាយាមធ្វើផលិតកម្ម បង្កើនប្រាក់ចំណូល ហើយលើកស្ទួយជីវភាពទាំងខាងសម្ភារៈ និងស្មារតី។ ក្នុងឱកាសនេះ ក្រុមការងារ បានប្រគល់ថវិកាចំនួន១០០លានដុងជូនខេត្ត Bac Lieu ដើម្បីថែទាំ ផ្តល់អំណោយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២២ ដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងជួប ការលំបាក; ព្រមទាំងផ្ដល់អំណោយដល់វត្តខ្មែរ និងគ្រួសារគោលនយោបាយ ជនជាតិខ្មែរផងដែរ៕។

