ទិដ្ឋភាពនៅកិច្ចប្រជុំនៃមហាសន្និបាត UNESCO នីតិកាលទី៤១។ (រូបថត៖ VOV) |
ឆ្លើយបទសម្ភាសន៍អ្នកសារព័ត៌មានវៀតណាម បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ប្រធាន មហាសន្និបាត UNESCO នីតិកាលទី៤១ លោក Santiago Irazabal Mourao បាន បញ្ជាក់ថា ការដែលវៀតណាមក្លាយទៅជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ UNESCO លើកទី៥ បាននាំមកជូនមហាសន្និបាតនូវលក្ខណៈសម្បូរបែបខាងវប្បធម៌ ប្រវត្តិ សាស្ត្រ និងការសម្លឹងមើលសង្គមក្រោមជ្រុងផ្សេងៗគ្នា។
ចំពោះ UNESCO ភាពសម្បូរបែបនៃវប្បធម៌ គំនិតនិងការជជែកពិភាក្សាគឺជា មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ។ ការសម្លឹងមើលតាមជ្រុងដោយឡែករបស់វៀត ណាម ប្រាកដថា នឹងធ្វើឲ្យកាន់តែសម្បូរបែបនូវការជជែកពិភាក្សា ក៏ដូចជាមតិ យោបល់ និងដំណោះស្រាយដែលត្រូវបានបង្ហាញនៅតាមវេទិកានានារបស់ UNESCO ផងដែរ៕

