ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែល ខេត្ត Vinh Phuc បានផ្តោតការវិនិយោគលើវិស័យអប់រំនិងប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដែលជាមូលដ្ឋានសម្រាប់ Vinh Phuc អភិវឌ្ឍខ្លាំងក្លាថែមទៀតនាពេលអនាគត។

នារសៀលថ្ងៃដដែល ថ្លែងមតិក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Vinh Phuc លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើថា៖ នាពេលខាងមុខ ខេត្តត្រូវខិតខំជំរុញការអភិវឌ្ឍរបស់ខ្លួននិងបង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍមូលដ្ឋាន និងការរួមចំណែកដល់មជ្ឈឹម។ ទន្ទឹមជាមួយគ្នានោះ លើកកម្ពស់ការផលិតនិងអាជីវកម្មនិងការធ្វើពិពិធកម្មសហគ្រាស ទាក់ ទាញវិនិយោគិនជាពិសេសវិនិយោគិនធំៗ។

ជាងនេះទៅទៀត ជំរុញការអភិវឌ្ឍប្រភពធនធានមនុស្ស ជាពិសេសធនធានមនុស្សក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើឱ្យខេត្ត Vinh Phuc គ្រប់គ្រងជំងឺរាតត្បាតឱ្យបានល្អផង និងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រមូលថវិកានិងរួមចំណែកដល់ការសម្រេចបាននូវគោលដៅរួមរបស់ប្រទេសជាតិ៕