ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញថ្លែងនៅក្នុងជំនួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត។ (រូបថត៖ TTXVN)

ក្នុងជំនួបនេះ អ្នកបោះឆ្នោតបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី១៥ ដែលបានចូលរួមដោះស្រាយ និងអនុម័តលើខ្លឹមសារការងារសំខាន់ៗជាច្រើន។ អ្នកបោះឆ្នោតជឿជាក់ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់បក្ស និងរដ្ឋក្នុងការគ្រប់គ្រងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាមួយនឹងសមិទ្ធិផលសំខាន់ៗ។ ទន្ទឹមនឹងនោះ សម្តែងការគាំទ្រចំពោះបក្ស រដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងយ៉ាងប្ដូរផ្ដាច់នឹងអំពើពុករលួយផងដែរ។

ដោយកត់សម្គាល់នូវមតិយោបល់ និងសំណើររបស់អ្នកបោះឆ្នោតនៅទីក្រុង Da Nang ប្រធានរដ្ឋ លោក Vo Van Thuong បានអះអាងថា ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងភាពអសកម្មជានិច្ចកាលត្រូវបានបក្សនិងរដ្ឋដឹកនាំយ៉ាងខ្ជាប់ខ្ជួន រៀបចំអនុវត្តន៍ជាមួយនឹងការប្តេជ្ញាចិត្តនយោបាយខ្ពស់ ដោយមានបាវចនាឥតឈប់ឈរ ឥតសម្រាក គ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង។

នារសៀលថ្ងៃដដែល មុនពេលជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Da Nang ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារវប្បធម៌គំរូរបស់គ្រូបង្រៀនប្រជាជន លោក Nguyen Trong Hoang នៅសង្កាត់ Binh Thuan ខ័ណ្ឌHai Chau ក្នុងឱកាសទិវាគ្រួសារវៀតណាម ថ្ងៃទី ២៨ ខែមិថុនា៕