តាមលោករូបនេះថា បេសកកម្មរបស់ចិននាយុគសម័យថ្មីគឺបន្តពង្រឹងប្រទេសជាតិតាមរយៈការកែរទម្រង់ និងអនុវត្តន៍វិធានការដ៏ម៉ឹងម៉ាត់ក្នុងការផ្លាស់ប្ដូរថ្មី សំដៅជំរុញការអភិវឌ្ឍន៍ រក្សាការបើកទូលាយកិច្ចសហប្រតិបត្តិការ សហការជាមួយបណ្ដាប្រទេសនៅលើពិភពលោក និងរួមចំណែកថែមទៀតជូនមនុស្សជាតិ។ លោក Xi Jinping បានអះអាងថា៖ ដើម្បីអនុវត្តន៍ជាក់ស្ដែងរាល់បេសកកម្មពោលខាងលើ ចិននឹងអនុវត្តន៍យន្តការជំរុញសេរីភាព និងបង្កលក្ខណៈងាយស្រួលជាអតិបរមាលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

ស្តីពីបញ្ហាអន្តរជាតិ ប្រធានរដ្ឋលោក Xi Jinping បានអះអាងថា៖ ចិនមានគោលការណ៍ប្រដេញតាមការស្ថាបនាពិភពលោកប្រកបដោយសន្តិភាព ហើយរួមចំណែកក្នុងភាពសម្បូររុងរឿងសកល និងរក្សាសណ្ដាប់ធ្នាប់អន្តរជាតិ។ លោករូបនេះក៏បានអំពាវនាវឲ្យបណ្ដាប្រទេស គប្បីសហប្រតិបត្តិការដើម្បីសហគមន៍រួមមួយនាពេលអនាគតសម្រាប់មនុស្សជាតិ ហើយធ្វើឲ្យទ្វីបអាស៊ី រួមទាំងពិភពលោកប្រកបដោយសន្តិភាព សម្បូររុងរឿង និងបើកទូលាយផងដែរ៕