វាយតំលៃអំពីដំណើរ ទស្សនកិច្ចនេះ លោក Tang Guoqiang រទស្សនកិច្ចមានអត្ថន័យសំខាន់ក្នុង កាលៈទេសៈដែលទំនាក់ទំនងរវាងបក្សទាំង២ រដ្ឋទាំង២អភិវឌ្ឍន៍ប្រកបដោយ ភាពល្អប្រសើរក្នុងរយៈពេលកន្លងទៅ។ “លើវិស័យសេដ្ឋកិច្ច ភាគីទាំង២មានទំនាក់ទំនងជិតស្និទ្ធណាស់។ ចិននា បច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម ហើយមានបរិមាណភ្ញៀវ ទេសចរមកដល់វៀតណាមធំបំផុត។ ក្នុងពេលនោះ វៀតណាមជាដៃគូពាណិជ្ជ កម្មធំបំផុតរបស់ចិនក្នុងអាស៊ាន។ ខ្ញុំចាត់ទុកថា ដំណើរទស្សនកិច្ចនៅវៀតណាម របស់ប្រធានរដ្ឋលោក Xi Jinping លើកនេះនឹងជួយប្រទេសទាំង២ជំរុញពាណិជ្ជ កម្មថែមទៀត”។
ចាប់ពីថ្ងៃទី៣ វិច្ចិកា មក សារព័ត៌មានចិនបានផ្សាយអំពីដំណើរទស្សនកិច្ច ថ្នាក់រដ្ឋនៅវៀតណាមនិងចូលរួមសន្និសីទកំពូល APEC លើកទី២៥ របស់អគ្គ លេខាបក្សនិងប្រធានរដ្ឋលោក Xi Jinping។ ទីភ្នាក់ងារសារព័ត៌មានធំៗរបស់ចិន ដូចជា Xinhua កាសែតប្រជាជន វិទ្យុសម្លេងមជ្ឈឹមចិន និងស្ថានីយ៍ទូរទស្សន៍ មជ្ឈឹមចិន សុទ្ធតែផ្សាយនិងបង្ហោះព័ត៌មានអំពីទំនាក់ទំនងមិត្តភាពប្រពៃណីក៏ ដូចជាការអភិវឌ្ឍន៍ក្នុងទំនាក់ទំនងចិន-វៀតណាមនាពេលថ្មីៗនេះផងដែរ៕
