![]() |
ថ្លែងនៅសន្និបាតបូកសរុប ៤០ ឆ្នាំ ទិវាចិនអនុវត្តន៍គោលមាគ៌ាធ្វើកំណែទម្រង់ និងបើកទ្វារនោះ ប្រធានរដ្ឋចិន លោក Xi Jinping បានសង្តត់ធ្ងន់ថាបុព្វហេតុធ្វើកំណែទម្រង់ និងបើកទ្វារក្នុងរយៈពេល៤ ទសវត្សរ៍កន្លងទៅរបស់ចិនបានអះអាងនូវតួនាទីជាអ្នកដឹកនាំដ៏សំខាន់របស់បក្សចំពោះសង្គមនិយមរបស់ចិន។ លោក Xi Jinping បានអះអាងនូវការសន្យាបន្តបើកទ្វារចិន ក៏ដូចជាជំរុញរាល់ការខិតខំប្រឹងប្រែងរួម ដើម្បីកសាងសហគមន៍មនុស្សជាតិចែករំលែកជោគវាសនាអនាគត៕

