![]() |
នៅថ្ងៃទី២៦ខែកញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតនាម លោកTran Dai Quang បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ីស្រាអែល Nadap Eska ឯកអគ្គរដ្ឋទូតបង់ក្លាដេស SamiNanaz ឯកអគ្គរដ្ឋទូតហ្វាំងឡង់ Kari Kahiluotoឯកអគ្គរដ្ឋទូតអូទ្រីស Thomas Schuller Goetzburg ឯកអគ្គរដ្ឋទូតគុយបា Lianys Torres Rivera មកជូនសារតាំង ក្នុងឱកាសមកបំពេញបេសកកម្មការទូតនៅវៀតណាម។
ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតគុយបា Lianys Torres Rivera ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖វៀតណាមចាត់ទុកជោគជ័យរបស់ប្រជាជនគុយបា ដូចជាជោគជ័យរបស់ខ្លួន និងត្រៀមខ្លួនជាស្រេចចែករំលែកបទបិសោធន៍អំពីការផ្លាស់ប្តូរថ្មី។ ប្រធានរដ្ឋក៏បានអះអាងថា៖បក្សរដ្ឋ និងស្ថាប័នវៀតណាមនឹងសកម្មជំរុញកិច្ចសហប្រតិបត្តិការ បង្កលក្ខណះដើម្បីឯកអគ្គរដ្ឋទូតបំពេញបេសកកម្មការទូតនៅវៀតណាមប្រកបដោយជោគជ័យ៕

