ប្រធានរដ្ឋលោក Tran Dai Quang និងបណ្ដាយុវជនជាគំរូ

ថ្លែងមតិក្នុងជំនួបនេះ លោក Tran Dai Quang បានសម្ដែងនូវគោលបំណងថាសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បន្តបង្កើនការអប់រំឧត្តមគតិបដិវត្តន៍សំរាប់ ជំនាន់វ័យក្មេង។

“យុវជនម្នាក់ៗ ត្រូវតែមានឫទ្ធានុភាពនយោបាយដ៏រឹងមាំ ដើម្បីបន្តពង្រីកឲ្យ បានសក្តិសមនូវប្រពៃណីរបស់ជីដូនជីតា។ គួរតែរៀបចំការឃោសនា អប់រំ សំរាប់កម្មាភិបាលវ័យក្មេង យុវជន និងកុមារ សំដៅឆ្ពោះទៅរកតំលៃដ៏ខ្ពង់ខ្ពស់ មានការទទួលខុសត្រូវចំពោះខ្លួនឯង ក្រុមគ្រួសារនិងសង្គម តាមសតិអារម្មណ៍ សីលធម៌និងរចនាបទលោកប្រធានហូជីមិញ”៕