ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Gia Lai

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានលើកច្បាស់ ថា ប៉ុស្តិ៍ការពារច្រកព្រំដែនអន្តរជាតិ Le Thanh គប្បីអនុវត្តល្អនូវភារកិច្ចត្រៀមជានិច្ច ដោះស្រាយទាន់ពេលវេលាស្ថានភាពស្មុគ្រស្មាញកើតមានឡើង។ រួមចំណែក រក្សាសន្តិសុខនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពាររឹងមានអធិប តេយ្យភាព សន្តិសុខព្រំ ដែនជាតិ។ លោកអញ្ជើញផ្តល់អនុសាសន៍ថា៖

“ខ្ញុំស្នើឲ្យកម្មាភិបាលនិងយុទ្ធជនទាំងអស់ គប្បីបំពេញល្អកិច្ចការប្រទេសព្រំដែន ក្នុងនោះ ត្រូវបន្តជម្រុញកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយកម្ពុជា។ នេះជាការដែល យើងការពារល្អខ្សែព្រំដែនរបស់យើង ផង ព្រមទាំងកសាងខ្សែព្រំដែនសន្តិភាព មិត្ត ភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍រួម។ នេះក៏ជាគោលនយោបាយខ្ជប់ខ្ជួនរបស់បក្ស និងរដ្ឋ វៀតណាម”៕