ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។ (រូបថត៖ VOV) |
“បង្កើនការឃ្លាំមើលរបស់រដ្ឋសភា ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្ម និងការខ្ជះខ្ជាយតាមទិសដៅ៖ ដាក់ឲ្យដំណើរការសកម្មភាពឃ្លាំមើល ដូចជា ការសួរដេញដោល ការឃ្លាំមើលតាមប្រធានបទ គណនេយ្យភាព ឃ្លាំមើល ឯកសារច្បាប់ ឃ្លាំមើលការដោះស្រាយពាក្យបណ្តឹង បរិហាររបស់ប្រជាពលរដ្ឋ សំណើររបស់ ម្ចាស់ឆ្នោត។ រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ទីភ្នាក់ងារ នៃរដ្ឋសភា គណៈប្រតិភូសមាជិករដ្ឋសភា សមាជិករដ្ឋសភាផ្ទាល់ខ្លួន ត្រូវយកចិត្ត ទុកដាក់លើខ្លឹមសារបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្ម ការខ្ជះខ្ជាយ ដោយកំណត់ថានេះជាទំនួលខុសត្រូវជាប្រចាំ សំខាន់ ហើយត្រូវបានអនុវត្តន៍គ្រប់ ជ្រុងជ្រោយ បើកចំហ ផ្តោតលើវិស័យដែលងាយកើតមានភាពអសកម្ម ក៏ដូចជាការ យកចិត្តទុកដាក់នៃសាធារណៈមតិលើអំពើពុករលួយ ភាពអសកម្ម ការធ្លាក់ចុះនៃសតិ អារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ”។
លោកប្រធានរដ្ឋសភាបានបញ្ជាក់ថា រដ្ឋសភាជានិច្ចកាលផ្លាស់ប្ដូរថ្មីដោយខ្លួនឯង ដូច្នេះហើយ ទីភ្នាក់ងារនីមួយៗនៃរដ្ឋសភាត្រូវតែអនុវត្តន៍ឲ្យបានល្អក្នុងការឃ្លាំ មើលដោយខ្លួនឯង សមាជិករដ្ឋសភាម្នាក់ត្រូវគ្រប់គ្រងសកម្មភាពរបស់ខ្លួន ក្នុងដំណើរ ការបំពេញភារកិច្ច សិទ្ធិអំណាច និងទំនួលខុសត្រូវនៅចំពោះមុខម្ចាស់ឆ្នោត ដើម្បីបើក ដំណាក់កាលថ្មីដែលពោរពេញដោយយថាទស្សន៍ល្អប្រសើរនៅក្នុងប្រតិបត្តិការ រដ្ឋសភា៕

