![]() |
ដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ វិច្ឆិកា របស់ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នឹងគណៈប្រតិភូជាន់ខ្ពស់រដ្ឋ សភាវៀតណាម សំដៅធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាងវៀតណាមជាមួយសិង្ហបុរី ឆ្ពោះទៅរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀត ណាម-សិង្ហបុរី ជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម ជាមួយសិង្ហបុរីលើវិស័យដែលភាគីទាំងពីរមានសក្តានុភាព ជាពិសេស គឺជម្រុញ ទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។
បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាមនឹងធ្វើដំណើ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេស អូស្ត្រាលី ចាប់ពីថ្ងៃទី២៩វិច្ឆិកាដល់ថ្ងៃ ទី២ធ្នូរ៕

