ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan

គណៈប្រតិភូវៀតណាមចូលរូមមហាសន្និបាត IPU-137 គឺអះអាងភាពម្ចាស់ការ សកម្មចូលរួមរាល់សកម្មភាពការទូតអន្តរសភាពហុភាគីរបស់វៀតណាម បន្តពង្រីកនូវ តួនាទីនិងឋានៈរបស់រដ្ឋសភាវៀតណាមលើបណ្តាសហភាពអន្តរសភាពិភពលោក។ បន្ទាប់ពីបានចូលរួម IPU-137 មក គណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាវៀតណាម ដឹកនាំ ដោយលោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេស កាហ្សាក់ស្ថាន។ នេះជាលើកដំបូងដែលប្រធានរដ្ឋសភាវៀតណាមទៅបំ ពេញទស្សនកិច្ចនៅប្រទេសកាហ្សាក់ស្ថានដែរ។ ដំណើរទស្សនកិច្ចនេះ គឺសំដៅបន្ត ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមជាមួយកាហ្សាក់ស្ថាន ។ ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើ គ្រប់វិស័យទាំងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល និងវប្បធម៌ អប់ រំទៀតផង។

នៅវេលាម៉ោង៧និង១០នាទី (តាមម៉ោងតំបន់) គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាម ដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន អញ្ជើញទៅដល់ព្រលានយន្តហោះ Pulkuvo ទីក្រុង Saint Petersburg សហព័ន្ធរុស្ស៊ី ចាប់ផ្តើមកម្មវិធីចូលរួមមហាសន្និបាត IPU-137 ។ តាមរបៀបវារៈ នាយប់ថ្ងៃទី១៤តុលា (តាមម៉ោងតំបន់) នឹងប្រព្រឹត្តទៅពិធីបើកមហាសន្និបាត IPU-137 ហើយប្រធានរដ្ឋ សភា លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញថ្លែងសន្ទរកថានៅសម័យប្រជុំ ពេញអង្គ ក្រោមប្រធានបទ “ជម្រុញភាពសប្បូរបែបវប្បធម៌និងសន្តិភាពតាមរយៈជំនួប សន្ទនារវាងសាសនាទាំងអស់និងជាតិសាសន៍”៕