![]() |
អញ្ជើញចូលរួមមហាសន្និបាតនេះ មានវត្តមានតំណាងជាង២ពាន់នាក់។ ប្រធានរដ្ឋ សភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋ សភាវៀតណាមបានអញ្ជើញចូលរួមក្នុងពិធីបើកផងដែរ។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចាត់ទុកថា ក្នុងចំណោមផលប្រយោជន៍ រួមនោះ សមាជិក IPU ទាំងអស់នឹងកសាងរបៀបវារៈដោយតុល្យភាព។ ក្នុងនោះ មាន សញ្ញាជាតិសាសន៍និងសាសនា។ ប្រទេសទាំងអស់នឹងរួមគ្នាបោះជំហានទៅរកការ បង្កើតរចនាសម្ព័ន្ធសមភាព តម្លាភាពសម្រាប់ទំនាក់ទំនងអន្តរជាតិ។
![]() |
រីឯប្រធាន IPU លោក Saber Chowdhury បានសង្កត់ធ្ងន់ថា សមាជិកសភាទាំង អស់ គប្បីខំប្រឹងប្រែង ស្វែងរកដំណោះស្រាយដើម្បីដោះស្រាយរាល់បញ្ហាក្តៅគគុក ក្នុងសម័យកាល។ ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោក Valentina Ivanovna Matviyenko បានចាត់ទុកថា៖
“ពិភពលោកកំពុងរង់ចាំយើង សមាជិកសភា នូវសកម្មភាព ការបោះជំហានជាក់ ស្តែង ដើម្បីកាត់បន្ថយភាពតានតឹងលើលោក ជួយស្តារខឿនសន្តិភាពយូរអង្វែង ជម្រុញវឌ្ឍន៍ភាពអំពីសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសទាំងអស់និងជនជាតិទាំងអស់។ តាមនោះ ប្រធានបទនៃបណ្តាការពិភាក្សារបស់មហាសន្និបាត គឺ “ជម្រុញភាពសម្បូរ បែបវប្បធម៌និងសន្តិភាពតាមរយៈជំនួបសន្ទនាអន្តរសាសនានិងរវាងបណ្តាជាតិ សាសន៍” គឺសំខាន់ណាស់”។
នាថ្ងៃទី១៥តុលា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានបទថ្លែងមតិសំខាន់នៅក្នុងសម័យប្រជុំពេញអង្គ ក្រោមប្រធានបទ “ជម្រុញភាពសម្បូរបែបវប្បធម៌និងសន្តិភាពតាមរយៈជំនួបសន្ទនារវាងបណ្តាសាសនា និងជាតិសាសន៍”៕


