ទិដ្ឋភាពនៅជំនួបនេះ។ |
ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ក្នុងចំណោមសមិទ្ធិផលរួមរបស់រដ្ឋសភាឆ្នាំនេះ មានការរួមចំណែកយ៉ាងសំខាន់ពីស្ថាប័នសារព័ត៌មាននានា។ លោកប្រធានរដ្ឋសភាបានអះអាងថា ស្ថាប័នសារព័ត៌មានតែងតែផ្សព្វផ្សាយយ៉ាងពេញលេញ និងទាន់ពេលវេលានូវសកម្មភាពរបស់រដ្ឋសភាទៅកាន់ម្ចាស់ឆ្នោត និងប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងក៏ឆ្លុះបញ្ចាំងពីមតិយោបល់ និងសេចក្តីប្រាថ្នារបស់ម្ចាស់ឆ្នោត និងប្រជាពលរដ្ឋទៅកាន់វេទិការរដ្ឋសភាផងដែរ។ លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា៖ “សារព័ត៌មានបន្តលើកកម្ពស់តួនាទីជាស្ពានដ៏សំខាន់ ដែលតភ្ជាប់រដ្ឋសភាជាមួយប្រជាជន និងម្ចាស់ឆ្នោតទូទាំងប្រទេស ជួយឱ្យរដ្ឋសភាបំពេញកាន់តែល្អនូវតួនាទីរបស់ខ្លួនជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន និងជាស្ថាប័នអំណាចរដ្ឋខ្ពស់បំផុតផងដែរ”។
លោកប្រធានរដ្ឋសភាមានបំណងថា នាពេលខាងមុខ សារព័ត៌មាននឹងបន្តបង្កើតរបកគំហើញយ៉ាងខ្លាំងក្លាក្នុងការផ្សព្វផ្សាយគោលនយោបាយ រួមទាំងគោលនយោបាយរបស់រដ្ឋសភាផងដែរ។ រីឯខ្លួនវិញ រដ្ឋសភាសន្យា បង្កើតលក្ខខណ្ឌទាំងអស់សម្រាប់សារព័ត៌មានដើម្បីធ្វើប្រតិបត្តិការ៕

