(VOVWORLD) -នាថ្ងៃទី២០មិថុនា គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាវៀតណាមនីតិកាលទី ១៤បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ៖ ទទួលសេចក្តីអញ្ជើញរបស់ប្រធាន រដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នឹងអញ្ជើញមកបំពេញទស្សនកិច្ចជា ផ្លូវការនៅវៀតណាម ចូលរួមរាល់សកម្មភាពរំលឹកខួបលើក ទី៥០នៃទិវាបង្កើត ទំនាក់ទំនងការទូត វៀតណាម-កម្ពុជានិងចូលរួមសន្និសីទប្រធានរណសិរ្សមាតុភូមិ ប្រទេសទាំងបី វៀតណាម- កម្ពុជា -ឡាវ។