ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជូនពរឆ្នាំថ្មីដល់គ្រួសារគោលនយោបាយ ជនមានគុណូបការៈ កម្មាភិបាល យុទ្ធជន និងគ្រួសារក្រីក្រ។ រូបថត៖ VOV

អញ្ជើញថ្លែងមតិនៅកម្មវិធីនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានក្រើនរំលឹកថា ខេត្តបន្តអនុវត្តឲ្យបានល្អនូវសារាចររបស់គណៈលេខា ស្តីពីការរៀបចំបុណ្យតេតប្រពៃណីឆ្នាំរោង ឆស័ក ២០២៤ ត្រៀមលក្ខខណ្ឌល្អបំផុតដើម្បីបម្រើប្រជាជន ទទួលអំណរនិទាឃរដូវ និងបុណ្យតេតប្រពៃណី។

“ថ្នាក់ដឹកនាំបក្ស រដ្ឋ ជានិច្ចកាលមានបំណងចង់ឲ្យមនុស្សគ្រប់ៗគ្នា គ្រួសារគ្រប់ៗគ្នា មានលក្ខខណ្ឌដើម្បីអំណរនិទាឃរដូវ អំណរបុណ្យតេតប្រពៃណី។ យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះខេត្ត Gia Lai ទោះបីជាប្រភពធនធាននៅតែជួបការលំបាកក៏ដោយ ក៏ខេត្តជានិច្ចកាលថែទាំ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារថែទាំបុណ្យតេតសម្រាប់ប្រជាជន។ ខ្ញុំស្នើឱ្យខេត្តបន្តយកចិត្តទុកដាក់ រួមជាមួយសហគមន៍ធុរកិច្ច និងសប្បុរសជនជួយឧបត្ថម្ភដល់ប្រជាជន។ វិធីជួយឧបត្ថម្ភល្អបំផុតគឺជួយពួកគេអភិវឌ្ឍន៍ផលិតកម្មអាជីវកម្ម ធ្វើយ៉ាងណាដើម្បីប្រជាជនមានលក្ខខណ្ឌរួចផុតពីភាពក្រីក្រ”។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិនៅកម្មវិធីនេះ ។ រូបថត៖ VOV

ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងលេខាគណៈកម្មាធិការបក្សខេត្ត Gia Lai លោក Ho Van Nien បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់ ស្លាកសញ្ញានិមិត្តរូបនៃផ្ទះមហាសាមគ្គីចំនួន ២០០ខ្នង របស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម (Petrovietnam) ដល់គ្រួសារក្រីក្រនៅលើភូមិសាស្ត្រខេត្ត៕