![]() |
លោកស្រី Nguyen Thi Kim Ngan វាយតំលៃថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងវៀតណាម-អូស្ត្រាលីត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរលើគ្រប់វិស័។ ទទួលបានសមិទ្ធិផលនោះគឺដោយសារមានការរួមវិភាគទានដ៏សែនសំខាន់របស់ស្ថានទូតវៀតណាម ស្ថាប័នក្រៅពីស្ថានទូត សហគ្រាសនិងជនរួមជាតិអាណិកជន។
មុននោះ នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជាទស្សនិកជនក្នុងសវនាការនៃព្រឹទ្ធសភាអូស្ត្រាលី។ នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពការទូតពិសេសដែលប្រធានព្រឹទ្ធសភាអូស្ត្រាលីលៃទុកសំរាប់ប្រធានរដ្ឋសភាវៀតណាម៕

